ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច
======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយអនុប្រធានមន្ទីរទទួលបន្ទុក និងមន្រ្តីជំនាញ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី " ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត " នៅសាលប្រជុំអគារ មជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រភិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ។